ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងធំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម មាន៖

-បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរនិងសហគមន៏នេសាទសាមគ្គីឃុំមាន ស្រុកព្រៃឈរ បានចុះត្រួតនិងបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងរួមមាន ៖

  +ករណីទី០១

   -ឧបករណ៍លូស្បៃមុងចំនួន០៦មាត់

   -របាំងលូស្បៃមុងប្រវែង១៥០ម៉ែត្រ

   -បង្គោលចម្រឹងចំនួន៧២ដើម

   -ចាក់លែងកូនត្រីចម្រុះទម្ងន់០២គីឡូក្រាម

នៅចំណុចទំនប់លំពោធិ ឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ។

  +ករណីទី០២

  -ឧបករណ៍លូស្បៃមុងចំនួន០៩មាត់

  -របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ

  -បង្គោលចម្រឹងចំនួន១៣៥ដើម

  -ចាក់លែងកូនត្រីចម្រុះចំនួន០៤គីឡូក្រាម

នៅចំណុចគ្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

 +ករណីទី០៣

  -ឧបករណ៍លូស្បៃមុងចំនួន១១មាត់

  -របាំងស្បៃមុងប្រវែង៤៩៥ម៉ែត្រ

  -បង្គោលចម្រឹងចំនួន១៦៥ដើម

  -ចាក់លែងកូនត្រីចម្រុះចំនួន០៦គីឡូក្រាម

នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

-ផ្នែកវារីវប្បកម្មបានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ បានចុះទៅសម្ភាសន៍ និងប្រមូលពត៌មានអ្នកចិញ្ចឹត្រីនៅឃុំចំនួន ១មាន:

         +នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ មានចំនួន៣គ្រួសារ​(ស្រ្តីមានចំនួន២នាក់) ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖