លោកវេជ្ជបណ្ឌិត Oleh Duda កំពុងស្ថិតក្នុងប្រតិបត្តិការដ៏ស្មុគស្មាញនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Lviv ប្រទេសអ៊ុយក្រែន នៅពេលដែលគាត់បានឮសំឡេងផ្ទុះនៅក្បែរនោះ។ មួយសន្ទុះក្រោយមក បណ្តាញអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់។
រូបថតនេះបង្ហោះតាមបណ្តាញសង្គមដោយវេជ្ជបណ្ឌិតជនជាតិអ៊ុយក្រែនលោក Oleh Duda បង្ហាញពីពេលដែលភ្លើងនៅមន្ទីរពេទ្យមួយបានរលត់ ខណៈដែលគាត់កំពុងធ្វើការវះកាត់ដ៏ស្មុគស្មាញនិងគ្រោះថ្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ។
លោក Oleh Duda បានទុកចោលដោយគ្មានជម្រើស ក្រៅពីបន្តការវះកាត់ដោយប្រើចង្កៀងថ្មពិលសម្រាប់បំភ្លឺ។ ភ្លើងបានត្រលប់មកវិញក្នុងរយៈពេលបីនាទីបន្ទាប់ពីម៉ាស៊ីនភ្លើងបានចាប់ផ្តើមដំណើរការ ប៉ុន្តែវាមានអារម្មណ៍ដូចជាអស់រយពេលយ៉ាងយូរ។
អ្នកឯកទេសខាងជំងឺមហារីកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា “នាទីជោគវាសនាទាំងនេះអាចធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិត” ។ ការវះកាត់សរសៃឈាមបេះដូងរបស់អ្នកជំងឺបានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា នៅពេលដែលទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែនបានបាត់បង់ថាមពលដោយសារតែរុស្ស៊ីបានបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតចូលទៅក្នុងបណ្តាញអគ្គិសនី បានបំផ្លាញបណ្តាញថាមពលជិត៥0% របស់ប្រទេស៕ ដោយ៖ធីរីណា
រូបថត ៖ baotintuc.vn