ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនធ្វើការបង្ហាញមុខ នឹងធ្វើការអប់រំ រួចឱ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់ដែលបើកបរម៉ូតូដោយបង្ហោះតាមដងផ្លូវសាធារណៈត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលកំពុងល្បាតនៅក្នុងភូមិសាស្ត្រស្មុគស្មាញ ឃាត់ខ្លួននិងដើម្បីធ្វើការអប់រំនិងទំនាក់ទំនងជាមួយ អាណាព្យាបាលមកធ្វើការធានាទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២២ នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខយុវជនទាំងពីរនាក់ជាសាធារណៈ រួចធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចឃើញធ្វើសកម្មភាពបែបនេះម្ដងទៀតនឹងចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមទៀតនោះនៅក្នុងធ្វើការបង្ហាញមុខជាសាធារណៈនេះសមត្ថកិច្ចអំពាវនាវក៏ដូចជាសារដាស់តឿន ដល់យុវជនដទៃទៀតកុំយកគំរូតាមឬធ្វើសកម្មភាពដូចយុវជនទាំងពីរនាក់នេះ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

យុវជនទាំងពីរនាក់ ទី១ឈ្មោះ ឯក រក្សា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករកន្លែងបោះពុម្ព។ដែលស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ សេង សំហាន ភេទប្រុស អាយុ១៥ ឆ្នាំមុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី៩ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលកំពុងតែល្បាតនៅក្នុងមូលដ្ឋានតំបន់បឹងកក់ ក៏ប្រទះឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាក ស្កូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-2042 ធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈគាត់ឃាត់ខ្លួនយកមកការិយាល័យដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាដល់យុវជនទាំងពីរនាក់នោះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖