ភ្នំពេញ ៖ ដើម្បីរួមចំណែកជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងការអបអរសាទរខួបទី ៣០ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា សូមអំពាវនាវដល់បងប្អូនសាធារណជន ទាំងជាតិ និងអន្តរជាតិ ចូលរួមទស្សនាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសំបូរបែបក្នុងព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារគន្ធបុប្ផា» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណប្រាសាទបាយ័ន។
សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា, ថវិកាដែលបានពីការលក់សំបុត្រនឹងត្រូវយកទៅផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ចូលរួមទាំងអស់គ្នា! ដើម្បីកុមារកម្ពុជា!
សហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើហថា, សម្រាប់ព័ត៌មានលម្អិត សូមមើលខិត្តបណ្ណផ្សព្វផ្សាយដូចមានភ្ជាប់ជូនខាងក្រោម👇 ៕
ដោយ : សហការី