ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ចាន់ កកិត្តិខុម ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននិងការងារយេនឌ័រ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់លោកស្នងការ ជូនមន្ត្រីនគរបាលចំនួន០៤នាក់ ដែលសម្រាលមាតុភាពនិងចូលនិវត្តន៍។
១- លោកស្រីអនុសេនីយ៍ឯក អៀម មុតិតាករុណា ឋាននាយរងផ្នែកការិយាល័យសុខាភិបាល ក្រុមការងារនាំយកនូវថវិកានិងសម្ភារចុះទៅសួសុខទុក្ខដល់គេហដ្ឋានស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវទទួលបានការឧបត្ថម្ភ៖
-ថវិកាលោកស្នងការ ចំនួនៈ ៥០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួនៈ៥០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងាររង ចំនួនៈ ៥ ម៉ឺនរៀល។
-ថវិកាលោកវរសេនីយ៍ឯក ប៊ីត ចាន់ដារ៉ារដ្ខ ចំនួនៈ ២០ ម៉ឺនរៀល
២.លោកស្រីអនុសេនីយ៍ឯក ហ៊ី សុគុណធីតា ឋាន:នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ក្រុមការងារបានចុះទៅសួសុខទុក្ខដល់គេហដ្ឋាននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទទួលបានកាឧបត្ថម្ភៈ
-ថវិកាឯកឧត្តមស្នងការចំនួនៈ ៥០ ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួនៈ ៥០ ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងាររង ចំនួន ៥ ម៉ឺនរៀល។
-ថវិកាលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌមានជ័យចំនួន៤០ម៉ឺនរៀល
៣.លោកស្រីអនុសេនីយ៍ត្រី យ៉ុន ថាវី មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សម្រាលមាតុភាព។ ក្រុមការងារបាននាំយកថវិការនិងសម្ភារ:ទៅចុះសួរសុខទុក្ខដល់គេហដ្ឋាននៅក្រុងតាខ្មៅទទួលបានបានការឧបត្ថម្ភៈ
-ថវិកា លោកស្នងការចំនួន: ៥០ ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមន៍នារីចំនួន: ៥០ ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ ទោ ឆេង សារ៉េតចំនួនៈ ៥ ម៉ឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកងចំនួនៈ ២០ ម៉ឺនរៀល
-ថវិកាក្រុមការងារផ្នែកសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងចំនួន ៦០ ម៉ឺនរៀល
៤.លោកស្រីអនុសេនីយ៍ឯក អេង ផល្លី មន្ត្រីចូលនិវត្តន៍ ខណ្ឌទួលគោក ទទួលបានថវិកាលើកទឹកចិត្តពី:
-ថវិកាសមាគមនារីចំនួន: ៤០ ម៉ឺរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន ៥ ម៉ឺនរៀល ទឹកក្រូចចំនួន១កេស និងទឹកសុទ្ធចំនួន១កេស
ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជំងឺ មិនថាបុរស ឬ ស្ត្រី លោកតែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលមានជំងឺ៕
ដោយ ៖ សហការី