ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិក៨០០០នាក់ឃ្លាំមើលដែនអាកាសតំបន់មជ្ឈិមបូព៌ាក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក

ចែករំលែក៖

នៅពេលដែលអ្នកគាំទ្របាល់ទាត់ប្រមូលផ្តុំគ្នានៅក្នុងពហុកីឡដ្ឋាននានាទូទាំងប្រទេសកាតារ ទាហានអាមេរិកប្រហែល៨០០០នាក់កំពុងឈរជើងនៅមូលដ្ឋានមួយនៅជិតទីក្រុងដូហា ដើម្បីឃ្លាំមើលដែនអាកាសក្នុងតំបន់មជ្ឈិមបូព៌ា។
មូលដ្ឋានទ័ពអាកាស Al-Udeid ត្រូវបានសាងសង់នៅលើវាលខ្សាច់ចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Doha ប្រទេសកាតារ។ តាមសារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី២ខែធ្នូថាមូលដ្ឋាននេះមានទាហានអាមេរិកប្រហែល ៨០០០នាក់ឈរជើង ការពារដែនអាកាសនៅក្នុងតំបន់ទាំងមូល ខណៈដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកងាកទៅរកកាតារ ពេលការប្រកួតWorld Cup កំពុងកំពុងតែដំណើរការ។
មូលដ្ឋាន Al-Udeid មានរបារដាច់ដោយឡែកសម្រាប់ទាហានមើលការប្រកួតបាល់ទាត់ពិភពលោក។ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានផ្តល់អាជ្ញាប័ណ្ណដល់និយតករសេវាទូរទស្សន៍ក្រោមក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីចាក់ផ្សាយការប្រកួត។
លោក Lt Col Erin Brilla បាននិយាយថា “វាជាបទពិសោធន៍ដ៏អស្ចារ្យមួយនៅកាតារក្នុងអំឡុងពេល World Cup” ដោយបន្ថែមថា “ទូរទស្សន៍ស្ទើរតែទាំងអស់” នៅក្នុងមូលដ្ឋានបានផ្សាយការប្រកួត លើកលែងតែអ្នកឃ្លាំមើលដែនអាកាស៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Zingnews.vn)


ចែករំលែក៖