ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Apple ស្នើឱ្យអ្នកផ្គត់ផ្គង់ផ្លាស់ទីតាំងផលិតកម្មចេញពីប្រទេសចិន

ចែករំលែក៖

យោងតាមកាសែត Wall Street Journal (WSJ) បានផ្សាយថាក្រុមហ៊ុន Apple កំពុងព្យាយាមពន្លឿនដំណើរការនៃការផ្លាស់ប្តូរផ្នែកនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន ខណៈដែលការបង្កើនការប្រមូលផ្តុំផលិតផលនៅក្នុងប្រទេសវៀតណាមនិងឥណ្ឌា។

ប្រទេសចិនជាកន្លែងមានរោងចក្រជាច្រើនដែលផលិតនិងដំឡើងផលិតផលរបស់ក្រុមហ៊ុនApple។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុនបានចាប់ផ្តើមពិចារណាពង្រីកផលិតកម្មទៅកាន់ទឹកដីផ្សេងទៀត។
យោងតាមរបាយការណ៍ចុងក្រោយរបស់ WSJ បានផ្សាយថា ការរងផលប៉ះពាល់ដោយវិធានការបិទផ្លូវគគឺដោយសារតែគោលនយោបាយការពារ COVID-19 ក៏ដូចជាការតវ៉ាដែលបានកើតឡើងនៅរោងចក្រ Foxconn ក្នុងទីក្រុង Zhengzhou ក្រុមហ៊ុន Apple បានស្នើសុំទាមទារឱ្យអ្នកផ្គត់ផ្គង់មានគម្រោងផ្លាស់ប្តូរផលិតកម្មទៅកន្លែងផ្សេងទៀតក្នុងអាសុីជាពិសេស វៀតណាមនិងឥណ្ឌា។
សារនេះក៏ហាក់ដូចជាសំដៅលើការកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Foxconn Technology Group ផងដែរ។ ការបិទរោងចក្ររយៈពេលខ្លីក៏អាចមានផលវិបាកធំសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Apple ផងដែរ។
កាលពីឆ្នាំមុន Apple ត្រូវបានគេនិយាយថាត្រូវបានបង្ខំឱ្យកាត់បន្ថយការផលិត iPhone 13 ដោយសារផលប៉ះពាល់នៃការខ្វះបន្ទះឈីប និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ ក្រុមហ៊ុនបានពង្រីកផលិតកម្មនៅក្នុងប្រទេសផ្សេងទៀត រួមទាំងប្រទេសឥណ្ឌា និងវៀតណាម បើទោះបីជាប្រទេសចិននៅតែមានចំណែកផលិតកម្មដ៏ធំក៏ដោយ។
ការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិននៅតែជាបញ្ហាពិបាកជាង។ យោងតាមរបាយការណ៍នៅក្នុងខែកញ្ញា វាត្រូវចំណាយពេលរហូតដល់៨ឆ្នាំដើម្បីផ្លាស់ទីយ៉ាងហោចណាស់បានត្រឹមតែ ១០% នៃផលិតកម្មចេញពីប្រទេសចិន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Apple Insider


ចែករំលែក៖