ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ បាក់ដីសម្លាប់មនុស្ស៣៤នាក់នៅកូឡុំប៊ី

ចែករំលែក៖

មន្ត្រីកូឡុំប៊ីបានប្រកាសថា មានគ្រោះទឹកជំនន់និងបាក់ដីជាទ្រង់ទ្រាយធំនៅក្នុងតបន់ភាគពាយព្យនៃប្រទេសនេះ ដោយបានសម្លាប់មនុស្ស៣៤នាក់ រួមទាំងក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ផងដែរ។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សយ៉ាងហោចណាស់៣៤នាក់បានស្លាប់នៅពេលដែលការរអិលបាក់ដីបានកប់រថយន្តក្រុងមួយនៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។
ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យបានបុកលើរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico នឹង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល ២៣០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី បូហ្គោតា ។
ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយដីភក់ដើម្បីរកអ្នកនៅរស់ ហើយអាជ្ញាធរបាននិយាយថា មនុស្ស៩នាក់ត្រូវបានជួយសង្គ្រោះនៅរស់។ អភិបាលខេត្ត Risaralda លោក Victor Tamayo បាននិយាយថា មនុស្សម្នាក់ក្នុងចំណោមនោះ ក៏មានក្មេងស្រីអាយុ៧ឆ្នាំដែលត្រូវបានគេរកឃើញថា នៅជាប់នឹងម្តាយដែលបានស្លាប់។
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានពណ៌នាពីឧប្បត្តិហេតុថា ជាសោកនាដកម្ម តាមរយៈសារ Twitter ។ លោក Petro បាននិយាយដោយសន្យាគាំទ្រពីរដ្ឋាភិបាលជាតិថា៖ «សាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះ ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖