ប្រធានក្រុម Gareth Bale បាននិយាយថា គាត់នឹងបន្តលេងឱ្យក្រុមជម្រើសជាតិវែលដរាបណាក្រុមលែងត្រូវការបន្ទាប់ពីបរាជ័យដោយក្រុមអង់គ្លេសបានបិទបញ្ចប់ការប្រកួតនៅព្រឹត្តិការណ៍ World Cup 2022 នៅកាតា ដោយបានធ្លាក់តាំងពីវគ្គចែកពូល។
ការចាញ់ ៣-០ នៅកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុង Doha ប្រទេសកាតា មានន័យថា វែលបញ្ចប់យុទ្ធនាការ World Cup ដ៏ខកចិត្តនៅបាតតារាងនៃពូល B ប៉ុន្តែ Bale បានប្តេជ្ញាថានឹងត្រឡប់មកវិញសម្រាប់កាតព្វកិច្ចអន្តរជាតិនៅពេលដែលវែលចាប់ផ្តើមវគ្គជម្រុះ Euro 2024 នៅខែមីនាខាងមុខ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា “ដោយសារតែពួកយើងមានការប្រកួតដ៏លំបាកមួយ វាមិនមានន័យថាវាជាចុងបញ្ចប់នៃយុគសម័យនោះទេ។ វាជាពេលវេលាដ៏លំបាកមួយឥឡូវនេះ ច្បាស់ណាស់ ប៉ុន្តែយើងទៅម្តងទៀត។ យើងមានយុទ្ធនាការជម្រុះចាប់ពីខែមីនា”។
Gareth Bale បានបន្តថា “យើងមានពេលប៉ុន្មានខែទៀតដើម្បីចាកចេញពីបាល់ទាត់អន្តរជាតិដែលគួរឲ្យខកចិត្ត យើងចង់បន្តនៅ World Cup យូរជាងនេះ ប៉ុន្តែយើងទៅម្ដងទៀតនៅខែមីនា។ ខ្ញុំនឹងបន្តឱ្យបានយូរតាមដែលអាចធ្វើទៅបាន និងឱ្យតែខ្ញុំចង់បាន”។
គួរបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិវែល Gareth Bale បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឈុតធំចំនួន១១១លើក រកបាន៤១គ្រាប់ចាប់តាំងពីឆ្នាំ២០០៦មក។ កីឡាកររូបនេះបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Los Angeles FC ក្នុងលីកកំពូលអាមេរិកបន្ទាប់ពីផ្ទេរពីក្លិប Tottenham កាលពីឆ្នាំ២០២១។ នៅក្រុមនៃលីកកំពូលអាមេរិកកីឡាកររូបនេះរកបាន២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនបាន១២លើក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)