ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់ អាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។ 

សូមបញ្ជាក់ថា, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកអង្កររបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គណបក្សស្រុកស្វាយជ្រំ និងគណបក្សកំពង់រោទិ៍ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិកសមាជិការគណបក្សប្រជាជនា ដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកស្រី  បានផ្តាំផ្ញើរដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​ លោកស្រីក៏បានជម្រុញឲ្យមូលដ្ឋាន​ជួយពន្លឿនដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ​ និងពិនិត្យបញ្ជីឈ្មោះឆ្នោត​ ពីព្រោះថ្ងៃស្អែកជាថ្ងៃចុងក្រោយ​ នៃការចុះឈ្មោះ​ តាមការកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត​ ។  

បេីទោះបីជាការគ្រប់គ្រង​កូវីដ១៩​ បានល្អប្រសេីរយ៉ាងណាក៏ដោយ​ អជ្ញាធរមូលដ្ឋានត្រូវតែយកចិត្តទុក្ខដាក់​ និងត្រូវគោរពតាមវិធានការណ៍​ ៣ការពារ៣កុំ​ ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីការពារសហគមន៍ពីការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗ​ ។ 

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាអង្ករចែកជូនដល់ស្រុកទាំងពីរនេះរួមមាន ៖ ឃុំទាំង ១១ នៃស្រុកកកំពង់រោទិ៍ បានអង្ករ ៦តោន និងថវិកា ២លាន២០ម៉ឺនរៀល និងគណបក្សស្រុកកំពង់រោទិ៍ ១តោន និងថវិកា ១លានរៀល ចំណែកឯឃុំទាំង ១៦ នៃស្រុកស្វាយជ្រំ ទទួលបានអង្គរ ១៧តោន និងថវិកា ៣លាន២០ម៉ឺនរៀល គណបក្សស្រុកស្វាយជ្រំទទួលបាន ៤តោន និងថវិកា ១លានរៀល ៕

ដោយ : សហការី


ចែករំលែក៖