ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទ «គប់ស៊ុតដាក់ស្ដេច Charles» ជាលើកទីពីរ

ចែករំលែក៖

បុរសវ័យ២០ឆ្នាំម្នាក់ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនបន្ទាប់ពីគប់ស៊ុតដាក់ស្តេច Charles។ កាលពីមួយខែមុននេះ ស្តេចដែលមានព្រះជន្ម ៧៤ព្រះវស្សា ក៏ត្រូវបានក្រុមបាតុករគប់ស៊ុតផងដែរ។

មួយខែបន្ទាប់ពីរងការវាយប្រហារដោយក្រុមបាតុករ ស្តេច Charles III បានក្លាយជាគោលដៅនៃការគប់ស៊ុតម្តងទៀត ខណៈពេលដែលព្រះអង្គជួបជាមួយសាធារណជននៅទីលាន St George’s Square ក្នុងទីក្រុង Luton ។
ព្រះមហាក្សត្រដែលមានព្រះជន្ម ៧៤វស្សាត្រូវបានជម្លៀសព្រះកាយភ្លាមៗដោយអង្គរក្សបណ្តោះអាសន្នពីហ្វូងមនុស្សនៅខាងក្រៅសាលាក្រុង Luton បន្ទាប់ពីការវាយប្រហារដោយស៊ុត។ បន្ទាប់មកស្តេច Charles III បានបន្តចាប់ដៃមនុស្សពេលព្រះអង្គយាងទៅតំបន់ផ្សេង។ ទន្ទឹមនឹងនេះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានអាយុ២០ឆ្នាំពីបទគប់ស៊ុតដាក់ស្តេច Charles ។
ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងកាលពីខែមុន នៅពេលដែលបាតុករម្នាក់បានគប់ស៊ុតដាក់ព្រះមហាក្សត្រអង់គ្លេស។ ប៉ូលិសបានចាប់ខ្លួនបុរសឈ្មោះPatrick Thelwell (23) ពីបទគប់ស៊ុតដាក់ស្តេច និងព្រះមហាក្សត្រិយានី អំឡុងពេលព្រះអង្គទៅលេងទីក្រុង York កាលពីថ្ងៃទី៩ខែវិច្ឆិកា។
បន្ទាប់ពីការកាត់ក្តី Thelwell ត្រូវបានហាមឃាត់មិនឱ្យយកស៊ុតនៅទីសាធារណៈ ឬស្នាក់នៅក្នុងចម្ងាយ ៥00ម៉ែត្រពីព្រះមហាក្សត្រ៕ ដោយ៖ ធីរីណា

រូបថត៖ PA


ចែករំលែក៖