ព័ត៌មានទាន់ហេតុការណ៍៖

កាលនៅស្រុកខ្មែរ លោក អេង ឆៃអ៊ាង ក៏លេងល្បែង ដល់អាមេរិកក៏លេង រហូតដល់គេទម្លាយរូបភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក អេង ឆៃអ៊ាង ត្រូវបានគេទម្លាយរូបភាព និងវីដេអូ ដែលប្រមូលជំនួយទៅលេងល្បែងនៅកាស៊ីណូ ក្នុងសហរដ្ឋអាមេរិក ថ្មីៗនេះ ខណៈកាលនៅកម្ពុជាក៏តែងងប់ងល់និងល្បែង មិនសមជាអ្នកនយោបាយ ហើយអ្នកគាំទ្រ ប្រហែលមិនដឹងមេរបស់ខ្លួន ជាមនុស្សប្រភេទនេះទេមើលទៅ ។ 

សូមបញ្ជាក់ថា ៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទម្លាយរូបភាព និងវីដេអូ ដែលលោកប្រមូលជំនួយពីអ្នកគាំទ្រ យកទៅលេងល្បែងកាស៊ីណូ នៅសហរដ្ឋអាមេរិក​ កាលពីពេលថ្មីៗនេះ។ បើតាមរយៈរូបភាពនេះ តើអ្នកផ្តល់ប្រាក់ អ្នកដើរតាមការអូសទាញរបស់គាត់ ក្អួតឈាមទេ ? 

សូមជម្រាបជូនថា, ហ្វេសប៊ុកឈ្មោះ «កុមារ ពេជ្រ» បានបង្ហោះវីដេអូ និងរូបភាព លោក អេង ឆៃអ៊ាង នៅរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបាន​បង្ហើបថា៖ «ស្តេចល្បែង អេង ឆៃអ៊ាង ទៅនៅអាមេរិកប្រមូលជំនួយមកលេងល្បែង។ ទើបលេងប៉ុន្មានថ្ងៃមុន»។

សូមពិនិត្យមើលខាងក្រោមនេះជារូបភាព និងវីដេអូរបស់ លោក អេង ឆៃអ៊ាង មែន ឬមិនមែន ! ពិតជាមិនថ្លៃថ្នូរមែន ក្រុមអ្នកនយោបាយប្រឆាំងប្រឹងប្រមូលលុយយកមកលេងល្បែង ៕ 

ដោយ : សហការី


ចែករំលែក៖