ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លើកឡើង១០ ចំណុចសំខាន់ៗដូចខាងក្រោម : 

១- មតិបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក :   អាណាភ្លើជឿអាជនក្បត់ជាតិ បើវាចង់ងាប់ឲ្យវាងាប់ទៅកុំស្តាយវា?

២- គណបក្សប្រជាជនកម្ពុជាសកម្មក្នុងការកសាងកម្លាំងនៅប្រទេសក្រៅ = មិនមែនបំបែកបំបាក់សហគមន៍ខ្មែរនៅក្រៅប្រទេសទេ តែគឺជាការចងសាមគ្គីក្នុងសហគមន៏ខ្មែរ។

៣- ថាសហគមន៏ខ្មែរនៅក្រៅប្រទេសបែកបាក់ = មកពីក្រុមឧទ្ទាមក្រៅច្បាប់នៅទីនោះជាអ្នកបំបែកបំបាក់?

៤- ដោយសារមិនភ្លេចឈាមខ្មែរនៅលើកម្រាលឥដ្ឋហ្នឹងហើយ = ទើបប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាថែរក្សានិងការពារឲ្យបានដាច់ខាតសន្តិភាពមិនឲ្យក្រុមឧទ្ទាមក្រៅច្បាប់បំផ្លាញសន្តិភាពបានជាដាច់ខាត?

៥- បោះឆ្នោតធ្វើអ្វីបើអ្វីរៀបចំដោយគណបក្សប្រជាជនកម្ពុជា = ជាខួរក្បាលឆ្កែដែលនិយាយបែបនេះ និងមើលមិនឃើញការពិត។

៦- ការបោះឆ្នោតឆ្នាំ២០១៨មានបក្សច្រើនទទួលបានសម្លេងឆ្នោតពីប្រជាជន = តែគណបក្សនានាដែលបានសម្លេងឆ្នោតមិនទទួលបានអាសនៈតាមរូបមន្តដែលមានចែងក្នុងច្បាប់បោះឆ្នោត?

៧- ភ្លើងទៀនមិនភ្លឺដោយសារតែទង្វើប្រព្រឹត្តរបស់ខ្លួនផ្ទាល់ = គ្មាននរណាគាបសង្កត់ភ្លើងទៀនទេ?

៨- អាអ្នកធ្វើខុសមើលមិនឃើញទេ = បែរជាមកបន្ទោសអ្នកផ្សេងដែលមិនបានធ្វើខុសទៅវិញ?

៩- ការចាប់ខ្លួនអ្នកនយោបាយមិនប្រកាន់មានលិខិតឆ្លងដែនឬអត់ទេ = តែអ្នកណាធ្វើខុសគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់?

១០- ជេរគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលតាមចិត្តហើយ = នៅថាលំហរនយោបាយចង្អៀតទៀត?៕

ដោយ : សហការី


ចែករំលែក៖