ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍លោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា- ករណីហិង្សាដោយចេទនា ដោយក្មេងទំនើងកាប់គ្នាទៅវិញទៅមកនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ១០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពមន្ត្រីនគរបាលជំនាញផែនព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានបន្តថា- ករណីខាងលើនេះ បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម មានបក្សពួកសរុបចំនួន ០៨នាក់ ,រួមមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សុខ ចាន់តារា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២-ឈ្មោះ សាក់ ភារ៉ា ហៅអាជ្រូក ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣-ឈ្មោះ សាក់ សំរិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងក្រឡឹង រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៤-ឈ្មោះ វ៉ាន់ ទុំ ហៅសិទ្ធិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៥-ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករចាក់លូ ទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រត់គេចខ្លួន) ។
៦-ឈ្មោះ ផាន់ ទី អាយុ ១៩ឆ្នាំ មុខរបរ កម្មករចាក់លូ រស់នៅអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រត់គេចខ្លួន)។
៧-ឈ្មោះ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករចាក់លូ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រត់គេចខ្លួន) ។
៨-ឈ្មោះ រក្សា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រត់គេចខ្លួន) ។
បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នាទៅវិញទៅមករួច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ (ដោយម្នាក់ៗរងរបួសធ្ងន់និងស្រាលរៀងៗខ្លួន) ក្រោយមកក៏ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីពិនិត្យ និងព្យាបាលមុខរបួស ,ចំណែកក្មេងទំនើងចំនួន០៤នាក់ទៀតបានឡើងជិះម៉ូតូគេចខ្លួនបាត់អស់។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកជនបង្ក យកទៅធ្វើការសួរនាំនិងស្រង់សាវតាជាតិក្រុមក្មេងទំនើង៤នាក់ដែលបានរត់គេចខ្លួនខាងលើ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ស សារ៉េត