ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួប ពិភាក្សា​ការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរ Air Asia លើការបង្កើតក្រុមហ៊ុនអាកាសចរ​ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោក ជា បូរ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួប ពិភាក្សា​ការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរ Air Asia លើការបង្កើតក្រុមហ៊ុនអាកាសចរ​ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia ដែលនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនាស្អែកនេះ។

កម្ពុជាជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ 

ក្រុមហ៊ុនមានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់/ឆ្នាំ តាមក្រុមហ៊ុនរបស់ខ្លួន ដោយជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះចំនួន០៤គ្រឿង ដែលជាប្រភេទ​ Boeing A321 ដោយតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប

-ខេត្តព្រះសីហនុ។ 

-ក្រសួងទេសចរណ៍សង្ឃឹមថា ការវិនិយោគរបស់ក្រុមហ៊ុន Air Asia នឹងនាំមកនូវទេសចរបន្ថែមទៀតមកទស្សនាកម្ពុជា ពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕

ដោយ : សហការី


ចែករំលែក៖