ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបស្នើកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងរុស្ស៊ី

ចែករំលែក៖

គណៈកម្មការអឺរ៉ុបបានស្នើកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងនឹងរុស្ស៊ី ដែលរួមមានការបន្ថែមបុគ្គល និងអង្គភាពជិត២០០ទៅក្នុងបញ្ជីទណ្ឌកម្មពាក់ព័ន្ធនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
យោងតាម Reuters និង AFP គណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ៧ ខែធ្នូបានស្នើកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងនឹងរុស្ស៊ីរួមទាំងការបន្ថែមបុគ្គលនិងអង្គភាពជិត២០០ ទៅក្នុងបញ្ជីនៃទណ្ឌកម្មដែលទាក់ទងនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ EC បានដកស្រង់សម្តីលោកស្រី Ursula von der Leyen ដែលបញ្ជាក់ថា សហភាពអឺរ៉ុប (EU) ក៏បានស្នើឱ្យដាក់ទណ្ឌកម្មលើវិស័យយោធា និងធនាគាររុស្ស៊ីចំនួនបីបន្ថែមទៀតពីលើបទប្បញ្ញត្តិដើម្បីគ្រប់គ្រង និងការរឹតបន្តឹងការនាំចេញផ្សេងទៀតអនុវត្តចំពោះទីក្រុងមូស្គូ ។
មកទល់នឹងពេលនេះ មានបុគ្គលជាង ១២០០នាក់ និងអង្គភាពចំនួន១១៨ហើយដែលមានទំនាក់ទំនងនឹងរុស្ស៉ីត្រូវបានដាក់ទណ្ឌកម្ម ក្នុងនោះរួមមានទាំងប្រធានាធិបតី លោក ពូទីន និងមន្ត្រីជំនិតរបស់លោកផងដែរ៕

រូប​ថត​ ៖ VOV.VN

ដោយ៖ ធីរីណា(រូប​ថត​ :​ Vietnam+)


ចែករំលែក៖