ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ នគរបាលលស្រុកសង្កែ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ចាប់រំលោភក្មេងស្រីអាយុ០៩ឆ្នាំ យកមកអនុវត្តតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញ កាលពីថ្ងៃទី០៧ ខែធ្នូម្សិលមិញនេះ បានទទួលបណ្តឹងពីស្ត្រីម្នាក់ឈ្មោះ យ៉េត រក្សា អាយុ ៤២ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីចាប់រំលោភអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់។
របាយការណ៍ដដែលបន្តថា ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឥន្ទ ចាន់តារ៉ា ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទចាប់រំលោភអនីតិជនអាយុក្រោយ១៥ឆ្នាំ ។
សូមជម្រាបថា ជនសង្ស័យ ឈ្មោះ ឥន្ទ ចាន់តារ៉ា បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភសេពសន្ថវះទៅលើកុមារីរងគ្រោះឈ្មោះ អ.យ.អ អាយុ០៩ឆ្នាំ ចាប់រំលោភបានសំរេចចំនួន០១លើក ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖សហការី