លោក Luis Enrique បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីប្រទេសនេះត្រូវបានទម្លាក់ចេញពី World Cup ដោយប្រទេសម៉ារ៉ុកក្នុងវគ្គ១៦ក្រុមចុងក្រោយនៅកាតា។គ្រូបង្វឹកវ័យ៥២ឆ្នាំរូបនេះបានចូលកាន់តំណែងក្នុងឆ្នាំ២០១៨ និងបានដឹកនាំក្រុមអេស្ប៉ាញទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ដែលពួកគេបានចាញ់អ៊ីតាលី។
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយថា “យើងសូមថ្លែងអំណរគុណដល់លោក Luis Enrique និងបុគ្គលិកគ្រូបង្វឹកទាំងមូលរបស់គាត់”។ គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំលោកLuis de la Fuente ត្រូវបានណែនាំសម្រាប់តួនាទីនេះ ប៉ុន្តែការតែងតាំងរបស់គាត់ត្រូវតែត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលដែលនឹងជួបនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
អេស្បាញបានយកឈ្នះកូស្តារីកា ៧-០ ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេក្នុងប្រទេសកាតា ប៉ុន្តែការប្រកួតវគ្គចែកពូលនោះធ្វើឲ្យអេស្ប៉ាញបានស្មើ ១-១ ជាមួយអាឡឺម៉ង់ និងចាញ់ជប៉ុន ២-១។ បន្ទាប់មកពួកគេត្រូវបានទម្លាក់ចេញពីការប្រកួតដោយបាល់ប៉េណាល់ទីដោយប្រទេសម៉ារ៉ុក បន្ទាប់ពីលទ្ធផលស្មើគ្នា០ទល់០ក្នុងការប្រកួត១២០នាទី។
អេស្ប៉ាញបានទាក់ទាញការសរសើរចំពោះស្ទីលលេងរបស់ពួកគេ ហើយចាត់ទុកថា ជាប្រទេសឈានមុខគេរបស់ពិភពលោកក្រោមការដឹកនាំរបស់លោក Luis Aragones និង Vicente del Bosque ក្នុងយុគសម័យនៃការត្រួតត្រារបស់ពួកគេរវាងឆ្នាំ២០០៨និង២០១២ក្នុងអំឡុងពេលដែលពួកគេបានឈ្នះជើងឯកទ្វីបអឺរ៉ុបចំនួន២ជាប់ៗគ្នានៃការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងរបស់ពួកគេ។ ប៉ុន្តែពួកគេមិនបានឈ្នះពានរង្វាន់ធំនោះទេ ចាប់តាំងពីបានក្លាយជាម្ចាស់ជើងឯកអឺរ៉ុបក្នុងឆ្នាំ២០២១ ហើយពួកគេមិនបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៅ World Cup ចាប់តាំងពីការឈ្នះរបស់ពួកគេក្នុងឆ្នាំ២០១០។
រយៈពេលជោគជ័យបំផុតរបស់លោក Luis Enrique ក្នុងនាមជាអ្នកចាត់ការនៅកម្រិតក្លិបគឺ Barcelona ។ ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៧គាត់បានដឹកនាំឈ្នះពានរង្វាន់ Champions League ហើយបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ La Liga ចំនួន៣ដង, Copa del Reys Super Cup, Club World Cup និង Spanish Super Cup។ គាត់បានចូលកាន់តំណែងជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បន្ទាប់ពីយុទ្ធនាការ World Cup 2018 ដ៏ច្របូកច្របល់របស់ពួកគេ ដោយបានស្នងតំណែងពីលោក Fernando Hierro ដែលបានបោះជំហានពីរថ្ងៃមុនការប្រកួត ដោយសារតែលោក Julen Lopetegui ត្រូវបានបណ្តេញចេញសម្រាប់ការប្រកាសថា គាត់នឹងចូលកាន់តំណែងនៅ Real Madrid បន្ទាប់ពីការប្រកួត។
អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញលោក Luis Enrique បានលាឈប់ពីតួនាទីរបស់គាត់ក្នុងរយៈពេលខ្លីក្នុងឆ្នាំ២០១៩ ដោយសារតែកូនស្រី របស់គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឆ្អឹង មុនពេលត្រលប់មកវិញសម្រាប់ការដឹកនាំទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃ Euro 2020 ដែលបានពន្យារពេល។
ក្រោមការដឹកនាំរបស់លោក Luis Enrique គាត់បានបន្សល់ទុកនូវគំរូនៃការគិតមួយដែលមិនបង្ហាញពីការឈ្នះ និងចាញ់ដ៏គួរឱ្យភ្ញាក់ផ្អើល។ លោកក៏បានដឹកនាំក្រុមដែលមានគុណភាពល្អសម្រាប់អ្នកចាត់ការបន្ទាប់ដើម្បីកសាងបន្ត។ អេស្ប៉ាញជាក្រុមដែលមានការប្រកួតប្រជែងជាប់លាប់ក្រោមការដឹកនាំរបស់លោក Luis Enrique ដែលជាក្រុមជើងឯករងក្នុងក្របខ័ណ្ឌ Uefa Nations League និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euroផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)