ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី៣ទទួលបានផ្លូវបេតុងមួយខ្សែ

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០២២​ លោក​ វ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣​ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងមួយខ្សែក្នុងមូលដ្ឋានដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរឆ្លងកាត់។ 

   លោក​ វ៉ា​ សាវឿន​ បានថ្លែងថា​ ផ្លូវបេតុងដែលកំពុងស្ថាបនាខាងលេីក្រាលឆ្អឹងដែក​ កម្ពស់១តឹកកន្លះ​ មានប្រវែង៩១០​ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ ឆ្លងកាត់ភូមិចំនួន៣​ ក្នុងនោះមានភូមិ​ព្រៃជីសាក់​  ភូមិជម្ពូវ័ន២​ និងព្រៃទា២​ ដោយប្រេីប្រាស់ថវិកាមូលនិធិភូមិសង្កាត់។ 

    លោកចៅសង្កាត់បានបន្តថា​ ដោយសារឃេីញផ្លូវខាងលេីមានសភាពទ្រុឌទ្រោម​ ប្រជាពលរដ្ឋពិបាកធ្វេីដំ

ណេីរក៏ដូចជាប្រកបអាជីវកម្មផ្សេងៗទេីបលោកចុះពិនិត្យជាក់ស្តែងដាក់គ្រឿងចក្រឈូសឆាយស្ថាបនាជាផ្លូវបេតុងតែម្តង។ 

   លោក​ វ៉ា​ សាវឿន​ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាផ្លូវខាងលេីឱ្យបានល្អដេីម្បីធ្វេីដំណេីរបានយូរអង្វែង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖