ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណជា ២ពាន់នាក់រង់ចាំជួបសម្តេចតេជោ ហ៊ុនសែន នៅទីក្រុងប្រ៊ុចសែល

ចែករំលែក៖

ប្រទេសបែលហ្សុិក ៖ រូបភាពនៃការស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសទ្វីបអឺរ៉ុប ចំពោះការអញ្ជើញមកដល់ប្រទេសបែលហ្សុិករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ 

    ពីទីក្រុងប្រ៊ុចសែល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់ក៏មានបងប្អូនខ្មែរយើងនៅអ៊ឺរ៉ុបប្រមាណជា២ពាន់នាក់ កំពុងធ្វើដំណើរមកកាន់ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិកដើម្បីជួបសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

    លោកឯកអគ្គរាជទូតលើកឡើងថា កម្ពុជាមានមោទកភាពបំផុត ក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុន សែន ក្នុងនាមប្រធានអាស៊ានជាលើកទី១ ប្រជុំជាសហប្រធានជាមួយប្រធានអ៊ឺរ៉ុប ក្នុងនោះត្រូវបានអញ្ជើញទទួលស្វាគមន៍ ដោយប្រធានាធិបតីប្រទេសបារាំង នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ លោក អេមម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមាននៅអេលីហ្សេ(Élysée Palace ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូនសម្តេចតេជោ ទៀតផង៕

ដោយ : សិលា


ចែករំលែក៖