ប្រទេសបែលហ្សុិក ៖ នៅពេលនៃការអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្ដាប្រទេសនានានៃតំបន់អឺរ៉ុប។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញមកកាន់តំបន់អឺរ៉ុបនេះ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក ដែលកិច្ចប្រជុំនិងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។
ក្រៅពីអញ្ជើញក្នុងកិច្ចប្រជុំកំពូលសំខាន់ៗ ពាក់ព័ន្ធទៅនឹងអាស៊ាន និងសហភាពអឺរ៉ុបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅតំបន់អឺរ៉ុបផងដែរ ៕
ដោយ : សុខ ខេមរា