ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ), លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ), លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ ។ នេះបើយោងតាម ប្រកាស ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេច:

ប្រការ១ : តែងតាំងផ្លាស់ប្ដូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-ឧត្តមសេនីយ៍ មាស សុវណ្ណ អត្តលេខ ០០២១៦៩ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បច្ចុប្បន្នជា នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស 

២-ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អត្តលេខ ០៣២២៦១ នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) បញ្ហាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបាត់ដំបង

ប្រការ២ : អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយកនាយកដ្ឋានបុគ្គលិក បណ្តា ស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងស្វាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ ស សម


ចែករំលែក៖