ព័ត៌មានទាន់ហេតុការណ៍៖

ទង់ជាតិ​ម៉ារ៉ុកកំពុងបង្ហាញ​ជុំវិញ​ពិភព​អារ៉ាប់ដើម្បី​ជា​សញ្ញា​នៃ​មោទនភាព​ការ​ប្រកួត World Cup ឆ្នាំនេះ

ចែករំលែក៖

ទង់ជាតិពណ៌ក្រុមឆ្អិនឆ្អៅ និងផ្ទាំងប៉ាណូដែលមានកីឡាករដាក់តាំងពេញនៅតំបន់ Rabat មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់ម៉ារ៉ុកទល់នឹងបារាំងនៅរាត្រីថ្ងៃពុធនេះ ប៉ុន្តែក្រុមនឹងមានការគាំទ្រច្រើននៅឆ្ងាយ ដូចជាក្រុមប្រទេសនៅអារ៉ាប់ ឬអាហ្រ្វិកដំបូងគេដែលបានគាំទ្រ

នៅក្នុងប្រទេសអារ៉ាប់ ការធ្វើល្អរបស់ក្រុមម៉ារ៉ុក ជាពិសេសបានចាប់យកការស្រមើស្រមៃរបស់ប្រជាជនក្នុងអំឡុងពេលការប្រកួត World Cup លើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសអារ៉ាប់ បន្ទាប់ពីក្រុមនេះធ្វើបានយ៉ាងអស្ចារ្យឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ម៉ារ៉ុកបាន​ធ្វើហួសពី​ការ​រំពឹង​ទុក​ដោយ​បាន​យក​ឈ្នះ​ក្រុមខ្លាំងៗនៅ​អឺរ៉ុប​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាងខ្លួន​គឺ បែលហ្ស៊ិក ក្នុង​វគ្គ​ចែក​ពូល និង​បន្ទាប់​មក​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ក្នុង​វគ្គ​ជម្រុះ។ ជាមួយគ្នានេះ​បានបន្ថែម​ជើង​ហោះ​ហើរ​​ជា​ច្រើន​ទៀត​ដើម្បី​នាំ​អ្នក​គាំទ្រ​ទៅ​កាតា ប៉ុន្តែទង់ជាតិម៉ារ៉ុកក៏កំពុងលក់អស់ពាសពេញទ្វីបអាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ខណៈដែលអ្នកគាំទ្រប្រញាប់ប្រញាល់ស្វែងរកវត្ថុអនុស្សាវរីយ៍ដើម្បីលើកទឹកចិត្តក្រុម។អ្នកលក់តាមដងផ្លូវនៅទីក្រុងគែរបាននិយាយថា “មានតម្រូវការដ៏ធំសម្រាប់ការទិញទង់ជាតិម៉ារ៉ុក ព្រោះវាជាប្រទេសអារ៉ាប់ដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅតំបន់ហ្គាហ្សា ប្រជាជនបានចេញទៅទិញទំនិញពណ៌ទង់ជាតិម៉ារ៉ុក។ ជ័យជម្នះរបស់ម៉ារ៉ុកគឺជាជ័យជម្នះសម្រាប់ប្រជាជាតិអារ៉ាប់ទាំងមូល ហើយប្រជាជនអារ៉ាប់ទាំងអស់គួរតែចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ

សម្រាប់អ្នកលក់ផ្សេងទៀតបានបង្ហាញមោទនភាពថា ភាពជោគជ័យនៃ World Cup របស់ប្រទេសម៉ារ៉ុកកំពុងនាំមកនូវការជំរុញអាជីវកម្មដែលមិននឹកស្មានដល់។ ពួកគាត់បាននិយាយថា “ហ្គាហ្សាត្រូវបានឡោមព័ទ្ធ ហើយស្ថានភាពហិរញ្ញវត្ថុមានការលំបាក… យើងសង្ឃឹមថាការលក់នឹងកើនឡើង ប្រសិនបើម៉ារ៉ុកឈ្នះការប្រកួត World Cup” សូម្បី​តែ​ទៅ​ដល់​ប្រទេស​អ៊ីរ៉ាក់ ប្រជាជន​បាន​និយាយ​ថា ​ពួកគេ​មាន​ការ​រំភើប​ចំពោះ​ការ​រំពឹង​ថា​ប្រទេស​អារ៉ាប់​នឹង​ធ្វើ​បាន​ល្អ។ វាគឺជាការគាំទ្របស់ជនជាតិអារ៉ាប់ដ៏ល្អបំផុតដែលមិនធ្លាប់បានឃើញក្នុងនាមជាអ្នកគាំទ្របាល់ទាត់ និងជាសមិទ្ធផលដ៏អស្ចារ្យ” ។

នៅក្នុងប្រទេសម៉ារ៉ុក ដែលជាសមាជិកដ៏សំខាន់នៃសម្ព័ន្ធអារ៉ាប់ ប៉ុន្តែជាកន្លែងដែលប្រជាជនភាគច្រើនកំណត់ថាជា Amazigh មានភាពសោកសៅខ្លះនៅឯការឱបក្រសោបអារ៉ាប់ រួមទាំងរឿងមួយចំនួនដែលប្រជាជនមកពីប្រទេសអារ៉ាប់ផ្សេងទៀតគួរតែទទួលយកគ្រាមភាសាម៉ារ៉ុក។ ប៉ុន្តែនៅក្នុងប្រទេសលីប៊ី ដែលស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងជើង មានការសង្ស័យនៅក្នុងចិត្តរបស់។នេះគឺជាក្រុមអារ៉ាប់ និងអាហ្រ្វិកដំបូងគេដែលឡើងមកដល់វគ្គនេះ

ការប្រកួតរវាងម៉ារ៉ុកនឹងបារាំងនឹងធ្វើឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះ ម៉ោងនៅកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបើក្រុមណាឈ្នះនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមអាហ្សង់ទីនដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យទី១៨ ខែធ្នូខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖