ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ ការរអិលបាក់ដីនៅកុងហ្គោ មានមនុស្សយ៉ាងតិច១២០នាក់បានស្លាប់

ចែករំលែក៖

តាមការប្រកាសរបស់រដ្ឋាភិបាល នៅថ្ងៃពុធទី១៤ខែធ្នូ បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានមនុស្ស១២០នាក់ដែរនៅក្នុងរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់និងការរអិលបាក់ដីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
យោងតាមសារព័ត៌មានរ៉យទ័រ Reuters តំបន់ដ៏ធំមួយនៅក្នុងរដ្ឋធានីត្រូវបានជន់លិចដោយភក់។ ផ្ទះនិងផ្លូវនានាត្រូវបានកាត់ផ្តាច់ដោយលិចទឹក រួមទាំងផ្លូវហាយវេ៉ N1 ដែលតភ្ជាប់រដ្ឋធានី Kinshasa ជាមួយកំពង់ផែសមុទ្រដ៏សំខាន់នៃ Matadi ។
ការិយាល័យនាយករដ្ឋមន្ត្រីរបស់ប្រទេសកុងហ្គោបាននិយាយថា ផ្លូវ N1 អាចនឹងបិទក្នុងរយៈពេលពី 3 ទៅ 4 ថ្ងៃ ដើម្បីរៀបចំសម្អាតឡើងវិញលើផលវិបាកនៃព្យុះ និងទឹកជំនន់។
ទោះជាយ៉ាងណាក៏ដោយចំនួននេះទំនងជាកើនឡើងខ្ពស់ជាបន្តទៀត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jean-Jacques Mbungani Mbanda បានប្រាប់រ៉យទ័រថា ក្រសួងបានរាប់ចំនួនអ្នកស្លាប់ចំនួន ១៤១ នាក់ ប៉ុន្តែចាំបាច់ត្រូវត្រួតពិនិត្យជាមួយនាយកដ្ឋានផ្សេងទៀតមុនពេលប្រកាសជាផ្លូវការ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖