ភ្នំពេញ៖ អ្នកលក់ឡេតាមប្រព័ន្ធអនឡាញដ៏ល្បីម្នាក់ ឡុង ម៉ានីន បន្ទាប់ពីប្រកាសបែកគ្នាជាមួយលោក ថុល សុភិទិ តារាចម្រៀងសម្លេងផ្អែមដែលកំពុងតែល្បីក្នុងស្រទាប់យុវវ័យនាបច្ចុប្បន្ននេះ កាលពីពេលថ្មីៗនេះ ព្រោះតែមូលហេតុអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់រឿងតារាចម្រៀង ថុល សុភិទិ មិនគួរណាយកស្រីមេម៉ាយកូនមួយធ្វើជាដៃគូរស្នេហានោះទេ។
ក្រោយរឿងរាវមួយនេះ បានផ្ទុះឡើងយ៉ាងក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃនេះ ដោយភាគីស្រីស្អាត ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ បានបង្ហោះរៀងៗខ្លួន និងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ផងដែរ។
ជាក់ស្ដែង នៅមុននេះបន្តិច វេលាម៉ោង១២ និង២៥នាទីថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ស្រីស្អាត ឡុង ម៉ានីន បានបង្ហោះសារជាថ្មីថា៖ សាក់មុនបែកគ្នាមិនមែនក្រោយបែកគ្នា បញ្ជាក់ កុំអោយពូកែទើសពេក សុទ្ធថាលឺបែកគ្នាហើយឥឡូវមិចសាក់ឈ្មោះគ្នាចឹង
ស្រ្តីមេម៉ាយកូនមួយរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖ សូមចិត្តម៉ង បងៗអូនៗមួយចំនួនមិនមែនជាខ្លួនខ្ញុំទេ ហេតុអីធ្វើដូចដឹងរឿងខ្ញុំច្បាស់ម៉េស?
ហើយមួយទៀតពួកខ្ញុំបែកអ្នកចាស់អស់រៀងខ្លួនហើយ ទើបស្គាល់គ្នា ទើបរាប់អានគ្នាជាមិត្តភក្តិដើរជាមួយគ្នាយូរៗដឹងរឿងគ្នាច្រើន យល់ចិត្តគ្នាច្បាស់នៅក្បែរគ្នាកក់ក្តៅ បានក្លាយជាសង្សារ អត់មានខាងណាលួចទាក់ទងរឺទៅដណ្តើមពីអ្នកចាស់ពួកខ្ញុំទេ
ហេតុអីពេលពួកខ្ញុំជាសង្សារទៅអាណិតអ្នកចាស់ពួកខ្ញុំធ្វើអីទៀត បើពួកខ្ញុំចែកផ្លូវគ្នាយូរអស់ហើយនឹងបានស្រឡាញ់គ្នានឹង…តែពួកខ្ញុំនៅតែរាប់អានអ្នកចាស់ខ្ញុំធម្មតាទេ
ហើយការបែកគ្នារបស់ពួកខ្ញុំសុទ្ធតែមានហេតុផលគ្រាន់តែមិនចង់និយាយហេតុផលច្រើនកុំអោយថាបែកគ្នាហើយទម្លាក់កំហុសទៅខាងណាម្នាក់ ខ្ញុំចង់រស់នៅអោយមានក្តីសុខផ្លូវចិត្ត ធ្វើអីសប្បាយៗគិតថ្ងៃទៅអនាគតអត់ចង់មានតែបញ្ហាទេទើបមិនរំលឹកសុខចិត្តដើរចេញរៀងខ្លួន…៕
ដោយ៖សហការី