ភ្នំពេញ៖ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ជនសង្ស័យចំនួន៣០នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេសនៅថ្ងៃទី១៤ ធ្នូនេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣០នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់មនុស្ស ៥នាក់(ស្រី ០១នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៦នាក់ ,ប្រើប្រាស់ ០៧ករណី ឃាត់មនុស្ស ១៩នាក់ ស្រី០១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែធ្នូ រួមមាន ៖ -មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៩១,៩៥ក្រាម និង២កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៨អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលចំនួន ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួនពីរ អង្គភាព៖
១/មន្ទីរ - ជួញដូរ ២ករណី ឃាត់មនុស្ស៣នាក់ ស្រី១នាក់ ចាប់យក Ice ៨៧,៧៥ក្រាម -ប្រើប្រាស់ ៤ករណី ឃាត់ខ្លួន១៧នាក់។
២/បន្ទាយមានជ័យ -រក្សាទុក១ករណី ឃាត់០១នាក់ -ប្រើប្រាស់ ១ករណី ឃាត់ខ្លួន១នាក់ ចាប់យក Ice ០ក្រាម ។
៣/កំពង់ស្ពឺ -ប្រើប្រាស់ ១ករណី ឃាត់ខ្លួន១នាក់ ចាប់យក Ice ២,២៧ក្រាម ។
៤/ កណ្តាល -រក្សាទុក ១ករណី ឃាត់ខ្លួន២នាក់ ចាប់យក Ice ១តូច ។
៥/ព្រះវិហារ -រក្សាទុក ១ករណី ឃាត់ខ្លួន២នាក់ ចាប់យក Ice ០,៣ក្រាម ។
៦/ព្រៃវែង -ជួញ ១ករណី ឃាត់ខ្លួន១នាក់ ចាប់យក Ice ០,៣២ក្រាម ។
៧/ពោធិ៍សាត់ -ប្រើប្រាស់ ១កណី ឃាត់១នាក់។
៨/តាកែវ -ជួញដូរ ១កណី ឃាត់១នាក់ ចាប់យក Ice ១,៣១ក្រាម។
៩/ត្បូងឃ្មុំ -រក្សាទុក ១កណី ឃាត់១នាក់ ចាប់យក Ice ១តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ០២អង្គភាព
១/ កំពត៖ រក្សាទុក ១ករណី ឃាត់មនុស្ស២នាក់ ចាប់យកIce ៥,៧៤ក្រាន។
២/ ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់មនុស្ស២នាក់ ៕
ដោយ៖ស តារា