ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី ហ្វាំងឡង់

ចែករំលែក៖

ទីក្រុងព្រុចសែល ៖ ក្រោយពី ធ្វើសន្និសីទសារព័ត៌មានរួមគ្នានៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប រួចរាល់នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ដដែលនេះ និងបន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីជាមួយ លោក Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ នៅអាគារ Europa Building Forum ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។

 សូមបញ្ជាក់ថា ក្នុងពេលនៃការចូល និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដារមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អ៉ឺរ៉ុប ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក ៕

ដោយ : សិលា


ចែករំលែក៖