ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងបន្ទប់ទឹកសង្ស័យខ្យល់គរ និងសត្វឆ្កែ២ក្បាលងាប់ក្នុងរបងផ្ទះធុំក្លិនស្អុយ

ចែករំលែក៖

   ភ្នំពេញ​៖​ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ទឹកសង្ស័យខ្យល់គរ និងសត្វឆ្កែចំនួន២ក្បាលទៀតងាប់ក្នុងរបងផ្ទះសង្ស័យអត់អាហារ។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២​ នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះឈ្មោះសុខ​ វណ្ណា​ ភេទស្រីអាយុ៧០ឆ្នាំ​ គ្មានបងប្អូន​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

    តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា​ កាលពី១សប្តាហ៍​កន្លងផុតទៅគាត់បានខលមកជនរងគ្រោះដែរតែគ្មានអ្នកលេីក។រហូតមកដល់ថ្ងៃកេីតហេតុគាត់ក៏បានមកមេីលឃេីញចាក់សោរបងជាប់ខាងក្នុងនិងមានក្លិនស្អុយទេីបមានការសង្ស័យក៏វាយសោចូលទៅមេីលឃេីញសត្វឆ្កែ២ក្បាលងាប់ ពេលគាត់ចូលទៅមេីលក្នុងបន្ទប់ទឹកក៏ឃេីញជនរងគ្រោះស្លាប់បាត់ទៅហើយដោយមានសភាពស្អុយរលួយ ទេីបគាត់រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ 

តាមការសន្និដ្ឋានជំហានដំបូងគឺសង្ស័យជនរងគ្រោះខ្យល់គរដួលខណៈចូលបន្ទប់ទឹក​ ចំណែកសត្វឆ្កែវិញងាបដោយសារអត់អាហារ។ 

   សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅវត្តស្ទឹងមានជ័យដេីម្បីបូជាតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖