ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសណ្តោងទូកុងតឺន័រលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តព្រូសបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ នៅចំណុចស្តុបស្ថានទូតចិន តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BG 3215 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏បន្ថយល្បឿនឈប់ចាំស្តុបភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រក្បាលពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង3A 0804 ធ្វេីដំណេីរមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕
ដោយ៖ សុខា សែនជ័យ