ព័ត៌មានទាន់ហេតុការណ៍៖

Pablo Mari ត្រឡប់​មក​ហ្វឹកហាត់​វិញ​បន្ទាប់​ពីជនសង្ស័យ​ចាក់ឱ្យរបួសនៅផ្សារទំនើប

ចែករំលែក៖

ខ្សែការពារ Pablo Mari របស់ក្លិបកាំភ្លើងធំ Arsenal បានត្រឡប់មកហ្វឹកហាត់វិញជាមួយក្លិបខ្ចីជើង Monza គឺពីរខែបន្ទាប់ពីត្រូវបានជនសង្ស័យចាក់ឲ្យរបួសក្នុងផ្សារទំនើបនៃប្រទេសអ៊ីតាលី។ កីឡាករ​វ័យ២៩ឆ្នាំ​រូបនេះ​បាន​វះកាត់​ដើម្បី​បង្កើត​ឡើងវិញ​នូវ​សាច់ដុំ​ដែល​រងរបួស​២កន្លែង​នៅ​ខ្នង​របស់គាត់​នៅឯ​មន្ទីរពេទ្យ Niguarda ក្នុង​ទីក្រុង Milan ។

បន្ទាប់ពីការប៉ុនប៉ងចាក់សម្លាប់ Mari ដែលបានចូលរួមជាមួយ Arsenal ពីក្រុមប្រេស៊ីល Flamengo ក្នុងខែមករា ឆ្នាំ២០២០ បាននិយាយថា គាត់មានអារម្មណ៍ថា “សំណាង” ដែលបានរួចផុតពីរបួសដែលគំរាមកំហែងដល់អាយុជីវិត។ ខ្សែការពារ​បាន​សរសេរ​លើ Twitter ថា “ត្រឡប់​មក​ក្រុម​វិញ​ មួយ​ជំហាន​ម្តងៗ”។

បុគ្គលិកផ្សារទំនើប Luis Fernando Ruggieri វ័យ៤៧ឆ្នាំបានស្លាប់នៅក្នុងឧប្បត្តិហេតុនៅទីក្រុង Milan កាលពីខែតុលា។ បុគ្គលិក​ម្នាក់​ទៀត​ត្រូវ​បាន​រង​របួស​រួម​ជាមួយ​អតិថិជន៤​នាក់​រួម​ទាំង Mari នៅក្នុងផ្សារទំនើបដែលក្រុមឧក្រិដ្ឋជនប៉ុនប៉ងចាក់សម្លាប់មនុស្សដែលចូលទិញអីវ៉ាន់នៅទីនោះ។

Mari លេងបាន១៩ប្រកួតសម្រាប់ក្រុមកាំភ្លើងធំ មុនពេលចូលរួមជាមួយ Udinese ក្នុងលក្ខខណ្ឌខ្ចីជើងនៅដើមឆ្នាំ។ បន្ទាប់មកគាត់ត្រូវបានគេខ្ចីទៅកាន់ក្លិប Monza ដែលទើបឡើងឋានៈថ្មីក្នុងខែសីហា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖