ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៥៥នាក់​ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន​ ១៩ករណី​ នាថ្ងៃទី១៨ ខែធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យ៥៥នាក់​ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន​ ១៩ករណី​ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ 

របាយការណ៍ បានបញ្ជាក់ថា​ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦០៧៦ករណី ឃាត់មនុស្ស១៤២០៦នាក់ (ស្រី ៩០៥នាក់)។ 

គួររម្លឹកដែរថា​​ កាលពីថ្ងៃទី​១៧​ ខែធ្នូ​ម្សិលមិញនេះ​ ជនសង្ស័យ​ចំនួន​៣៣​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៤​ករណី​ទូ​ទាំង​ប្រទេស​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៣​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៧​ករណី​ ឃាត់​មនុស្ស​​ ១៣​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ១៥​នាក់​(​ស្រី​ ១​នាក់​)​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែធ្នូ​ រួម​មាន​៖​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ៣៣១,៦៦​ក្រាម​ និង​២​កញ្ចប់​តូច​ ។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ១,៦៣​ក្រាម​៕

ដោយ​៖សហការី​


ចែករំលែក៖