ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតចំពាក់កណ្ដាលចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ១៩ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ ១០៦ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BM-4532 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កម៉ាកFORTHING ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BS-1211បើកបរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន បានជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង បណ្តាលឲ្យខូចយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ក្រោយមកដោយភាគីរថយន្តបង្កម៉ាកFOR THING ព្រមសងសំណងឲ្យម្ចាស់រថយន្ត toyota prius ជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖