ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអភិវឌ្ឍធនធានមនុស្ស

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារទី២០​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កាលពីម្សិលមិញនេះ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង​។ 

នាក្នុងជំនួបនេះ​ លោករដ្ឋមន្ត្រីបានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស រៀបចំនីតិវិធីប្រកបដោយតម្លាភាពនិងប្រកាសបើកទូលាយដល់មន្ត្រីទាំងអស់ក្នុងការដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនៅទំនេរ ដើម្បីធានាប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពការងារ។ 

ក្នុងពេលឆាប់ៗនេះ នាយកដ្ឋានបុគ្គលិកនឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ និងលក្ខណ:សម្បត្តិ សម្រាប់ការដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ ក្រុមការងារក្រសួងនឹងពិនិត្យវាយតម្លៃលើពាក្យស្នើសុំ ដោយផ្អែកលើសមត្ថភាព និងលក្ខណ:សម្បត្តិដែលតម្រូវ ដើម្បីជ្រើសរើសបេក្ខជនដែលសក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។ 

ក្រសួងលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសើរ ដើម្បីទទួលបានឱកាសការងារ និងចូលរួមចំណែកកាន់តែច្រើនថែមទៀតក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖