ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនចំនួ​ន​ ០៣នាក់​ នៅខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មុខសញ្ញាគ្រឿងញៀនចំនួ​ន​ ០៣នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជាបន្ដបន្ទាប់​រួមនឹង​វត្ថុតាង​មួយចំនួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង​ កាលពីថ្ងៃ​ទី១៩ ខែធ្នូម្សិលមិញនេះ​ បានចុះបង្ក្រាបគ្រឿងញៀន០១ករណី ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចក្នុងផ្ទះស្ថិតក្នុងភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យមានឈ្មោះ ប៉ុល វិដែត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ។ 

នៅថ្ងៃដដែល កម្លាំងជំនាញ​ បានចុះទៅដល់ឃុំសំរុង បានឃាត់ខ្លួនជន​សង្ស័យ បានចំនួន០២នាក់ទៀតមានឈ្មោះ ៖ 

១.ឈ្មោះ វ៉ែន គីមស្រ៊ុន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបប មិនពិតប្រាកដ មានទីលំ​នៅ ភូមិសំរុងចុងអូរ ឃុំសំរុង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ។ 

២.ឈ្មោះ លាង សុភី ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបប មិនពិតប្រាកដ មានទីលំ​នៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ។ ដកហូតវត្ថុតាងរួមមាន ៖ 

-ម្សៅក្រាមសថ្លា សង្ស័យសាធាតុញៀនចំនួន០៣កញ្ចប់ ។

-ទូរស័ព្ទ ដៃ២គ្រឿង ។

-ម៉ូតូ ០១គ្រឿង ។                                                                                                                                                                                                                                                                                                                                                                                                                                                    

បច្ចុប្បន្នជនសង្ស័យ​ទាំង​បីនាក់​ រួម​នឹង​វត្ថុ​តាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖