កីឡាករជម្រើសជាតិបារាំង២រូបគឺ Kingsley Coman និង AurelienTchouameni ត្រូវបានទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍តាមអុីនធើណេត បន្ទាប់ពីខកខានការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១៨ ខែធ្នូ។
ក្រុមអាហ្សង់ទីនបានទទួលជ័យជម្នះលើបារាំងក្នុងលទ្ធផល ៤-២ នៃការស៊ុតបាល់ពិន័យ១១ម៉ែត្រ កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបរាជ័យក្នុងការការពារពានរង្វាន់ពិភពលោករបស់ខ្លួននៅកាតាឆ្នាំនេះ។
ក្លិប Bayern Munich ដែល Coman កំពុងលេងបច្ចុប្បន្នបានបង្ហោះសារគាំទ្រខ្សែបម្រើស្លាបវ័យ២៦ឆ្នាំរូបនេះ។ ការស៊ុតបាល់ពិន័យរបស់គាត់ត្រូវបានសង្គ្រោះដោយអ្នកចាំទីអាហ្សង់ទីន Emiliano Martinez នៅពេលដែលការខិតខំប្រឹងប្រែងរបស់កីឡាករ Tchouameni នៃការស៊ុតបាល់ដូចគ្នាក៏មិនចូលដែរ។
ក្លិបអាល្លឺម៉ង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីនធើណេតថា “ក្លិប FC Bayern សូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបញ្ចេញមតិប្រកាន់ជាតិសាសន៍ដែលបានធ្វើឡើងចំពោះ Kingsley Coman។ គ្រួសារ FC Bayern គឺនៅពីក្រោយអ្នកជានិច្ច។ ការរើសអើងជាតិសាសន៍មិនមានកន្លែងនៅក្នុងកីឡា ឬសង្គមរបស់យើងទេ”។
ការរើសអើងនេះគឺធ្លាប់រងការបំពានលើការរើសអើងជាតិសាសន៍ដូចគ្នានេះដែរលើកីឡាករ Marcus Rashford, Jadon Sancho និង BukayoSaka បន្ទាប់ពីការបរាជ័យចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 ដែលអង់គ្លេសចាញ់អុីតាលីកាលពីឆ្នាំមុន។
កីឡាករទាំង៣ខាងលើបានខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការចាញ់ក្នុងលទ្ធផលកាត់សេចក្តី ៣-២ ហើយត្រូវបានគេកំណត់គោលដៅនៅលើបណ្តាញសង្គមបន្ទាប់ពីការប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)