ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តបាត់ដំបង បន្តអនុវត្តត្រួតពិនិត្យចល័តនៅតាមដងផ្លូវ ដេីម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកសំឡូត កាលពីម្សិលមិញនេះ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីកុយ ហៀ ងស្នងការរងផែនការងារប្រឆាំងគ្រឿ ងញៀន បានដឹកនាំកម្លាំងក្នុងផែនជំនាញ រួមសហការជាមួយកម្លាំងអគ្គលេខាធិការ (អ.ជ.ប.គ.ញ) ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យី សិទ្ធិប្រធាននាយកដ្ឋាន អនុវត្តច្បាប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តនិងស្រុុក កម្លាំងអធិការដ្ឋាននគរបសស្រុកសំឡូតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានលោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការ ព្រមទាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៣១០ ដែលមានលោកវរសេនីយ៍ឯក អ៊ុក សារិន ជាមេបញ្ជាការបានចុះត្រួតពិនិត្យលើចំនួន០២គោលដៅមានដូចខាងក្រោម៖
*-គោលដៅទី១នៅចំណុចក្រុមទី៤ភូមិកញ្ចាំងឃុំស៊ុងស្រុកសំឡូតខេត្តបាត់ដំបងក្នុងនោះត្រួតពិនត្យឃេីញ៖
-រថយន្តធុនធំ ១២៥គ្រឿងមនុស្ស២១៥នាក់ស្រី៩៧នាក់
-រថយន្តធុនតូច ១៦៥គ្រឿងមនុស្ស៣១៥នាក់ស្រី១២៨នាក់
-ម៉ូតូ ៨៣គ្រឿងមនុស្ស១៥៥នាក់ស្រី៨៥នាក់ ។
-*គោលដៅទី២នៅវេលាម៉ោង ១៣និង៣០នាទី នៅចំណុចផ្លូវលេខ១៧-៧ ក្រុមទី១២ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ក្នុងនោះត្រួតពិនិត្យឃើញ ៖
-រថយន្តធុនធំ ៩៣គ្រឿង មនុស្ស២០៥នាក់ស្រី៨៣នាក់
-រថយន្តធុនតូច ១៨៣គ្រឿងមនុស្ស២៤០នាក់ស្រី១៣២នាក់
-ម៉ូតូ១៣០គ្រឿង មនុស្ស២៣៥នាក់ស្រី៩៣នាក់។
សរុបទាំងពីរគោលដៅនេះមានរថយន្តសរុប ៥៦ ៦គ្រឿងមនុស្ស៩៧៥នាក់ស្រី៤៤០នាក់។
-ម៉ូតូ២១៣គ្រឿង មនុស្ស៣៩០នាក់ស្រី១៧៨នាក់។
គួរបញ្ជាក់ថា ក្នុងការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង ១៦និង ៣០នាទីរសៀល ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នោះឡើយ៕
ដោយ៖សហការី