ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៤%

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,២៤% ។ 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាព នៃជំងឺកូវីដ-១៩ នៅលើសកលលោក យើងសង្កេតឃើញថាមានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ-១៩ ដោយឡែក ព្រះរាជាណាចក្រកម្ពុជារបស់យើងក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់និងនៅលើសកលលោកដែរ។ នេះបញ្ជាក់ថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួកអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្ត បន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើង ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅ ក្នុងសហគមន៍របស់យើង និងដើម្បីបន្តនិរន្តរ៍ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាពនិងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជា ពលរដ្ឋ សូមបន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងគ្រួសារនិងសហគមន៍យើងទាំងអស់គ្នា ដោយបន្តអនុវត្តតាមការ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ” ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដែលបាន ដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២០មក ហើយជាបន្តបន្ទាប់មកសម្ដេចក៏តែងតែក្រើនរំលឹកជាញឹកញាប់ ឱ្យបន្តនូវការអនុវត្តវិធានការខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគម និងសង្គមទាំងមូល និងបន្តទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដួសជម្រុញទី៣ ទី៤ ទី៥ និងដូស ជម្រុញនានា ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើត មានជាយថាហេតុ ៕

ដោយ ៖ សិលា


ចែករំលែក៖