ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែត​ បង្ហាញមុខ​ជនល្មោភកាមម្នាក់​​ ពាក់ព័ន្ធករណី​រំលោភ​សេពសន្ថវៈ​លើអនីតិជន

ចែករំលែក៖

ខេត្ត​​បន្ទាយ​មាន​ជ័យ​៖​ តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​​សង្កាត់​និមិត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចុះ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ភ្លាមៗ​ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា​ បាន​លួងលោម​និង​ចាប់រំលោភ​កូន​អ្នកស្រុក​បាន​សម្រេច​ជា​ច្រើន​ដង​ នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ កាលពី​ថ្ងៃ​ព្រហស្បតិ៍កន្លង​ទៅ​ និងបង្ហាញ​មុខជា​សាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ 

​របាយការណ៍ដដែល​បន្តថា​​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និមិត្ត​ កាលពីថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២​ថ្មីៗ​នេះ​​ បាន​ទទួល​បណ្ដឹង​របស់​ឈ្មោះ​ មឿ​ន​ មុំ​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មេផ្ទះ​ រស់នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្ដឹង​ថា​ ឈ្មោះ​ ពៅ​ សុខ​ឃឿ​ន​ ហៅ​តឿ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​បើកបរ​ឡាន​កុង​តឺន័​រ​ បាន​លួងលោម​ក្មួយ​ស្រី​នាង​ខ្ញុំ​ឈ្មោះ​ ឡ​.​ប​.​ឡ​ អាយុ​១៣​ឆ្នាំ​ ធ្វើការ​រំលោភ​រហូត​ដល់​ទៅ​៨​ដង​ សរុប​ដល់​ថ្ងៃ​ទី​១៧-១៨-១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ ដល់​លួងលោម​រំលោភ​ចុង​ក្រោយ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០២២​ នេះ​ទើប​នាង​ខ្ញុំ​ដឹង​ពេល​ក្មួ​របស់​ខ្លួន​បាត់​រដូវ​ជា​ច្រើន​ថ្ងៃ​ ក្រោយ​សួ​នាំ​ទើប​ដឹង​ពី​រឿងរ៉ាវ​ទាំងនេះ​ ។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឱ្យដឹងដែរថា​ ក្រោយ​ទទួល​បណ្តឹង​ពី​ភាគី​ជន​រង​គ្រោះ​ និង​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត​ និង​កម្លាំង​អធិការដ្ឋាន​ចុះ​ស្រាវជ្រាវ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនសង្ស័យ​ឈ្មោះ​ ពៅ​ សុខ​ឃឿ​ន​ ហៅ​តឿ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​បើកបរ​ឡាន​កុង​ទី​ន័​រ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អង្គ​របា​នទី​៩​ ឃុំ​អង្គរ​បាន​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ យក​មក​សួរនាំ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ កាលពី​ខែសីហា​ ឆ្នាំ​២០២២​ ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ រូបគេ​ពិត​បាន​លួងលោម​រួម​ភេទ​ជាមួយ​ឈ្មោះ​ ឡ​.​ប​.​ឡ​ អាយុ​១៣​ឆ្នាំ​ ចំនួន​៥​ដង​ នៅ​ចំណុច​បរិវេណ​កា​រាស​ឡាន​របស់​ឈ្មោះ​ មឿ​ន​ មុំ​ ភេទ​ស្រី​ នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ពិតមែន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ ៕

ដោយ​៖សហការី​


ចែករំលែក៖