ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានប្រពន្ធកូនហើយឆ្លៀតទៅលួចស្រឡាញ់ស្ត្រីមេម៉ាយកូន១តែគេមិនស្រឡាញ់ ប្រចណ្ឌខឹងដុតផ្ទះគេចោល

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកអធិការក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​២២​និង៣០​នាទី​មានករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបណ្ដាលឲ្យឆេះផ្ទះនៅ​ចំណុច​ភូមិ​ថ្មី​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។

អ្នករងគ្រោះមានឈ្មោះដូចខាងក្រោម៖

ទី១-ជន​រងគ្រោះ​ឈ្មោះ​ កាន់​ ម៉ាលីន​ ភេទ​ស្រី​ អាយុ​៥៦ឆ្នាំ​ មុខរបរ​ដាំបន្លែ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​(ជាស្រ្តីមេម៉ាយ)រស់នៅ០២នាក់កូនស្រីឈ្មោះ លី អាលីស  អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ/ឃុំជាមួយម្តាយខាងលើ។

ទី​២-ជនសង្ស័យ​ឈ្មោះ​ គីម​ ហុងស្រៀង​ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​បឌិននៀវ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ជាអ្នកបង្កហេតុ។

​ -សម្ភារខូច​ខាត​រួម​មាន​៖

-ផ្ទះ​មួយ​ខ្នង​ទំហំ​០៤ម៉ែត្រ​x០៥ម៉ែត្រ​ ដំបូល និងជញ្ជាំងប្រក់ស័ង្កសី ខូច​ខាត​ទាំង​ស្រុង​។

-ធុងបាស់​ចំនួន​០២​គ្រឿង,អំភ្លីចំនួន​០១​គ្រឿង ព្រមទាំងសម្ភារប្រេីប្រាស់​ក្នុង​ផ្ទះ​និង​ផ្ទះ​បាយ​មួយ​ចំនួន​ទៀត។ 

​តាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានបន្តថា រឿងរ៉ាវដែលកើតឡើងនៅមុនដំបូង កាលពីវេលាម៉ោងប្រហែល១៧និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ កាន់ ម៉ាលីន បានជិះម៉ូតូទៅផ្សារជាមួយអ្នកជិតខាង ហើយជនសង្ស័យឈ្មោះ គីម ហុងស្រៀង បានខឹងនិងជេរទៅលើជនរងគ្រោះថា មីរលាយ! រួចក៏ជិះម៉ូតូចេញទៅបាត់រហូតដល់វេលា​ម៉ោង​ប្រហែល​២១​និង០៥​នាទី​ ទើបជនសង្ស័យ ឈ្មោះ​ គីម​ ហុងស្រៀង​ ភេទប្រុស អាយុ៤៨ឆ្នាំ បាន​ជិះ​ម៉ូតូ​មករកជនរងគ្រោះ​ដល់កន្លែងកេីតហេតុ​ក្នុងស្ថានភាពស្រវឹងស្រា ខណ:នោះជនរងគ្រោះបានដឹងខ្លួនក៏រត់ទៅក្រោយផ្ទះ​២នាក់​កូនស្រី​ ចំណែក​ជនសង្ស័យ​បាន​ចូល​ទៅ​រើ កកាយនិងវ៉ៃរបស់របរក្នុងផ្ទះ​ រហូតដល់វេលាម៉ោង​ប្រហែល​២១​និង៣០​នាទី​ ជនរងគ្រោះ​និង​កូន​ស្រី​បាន​ឃើញ​ភ្លេីង​ឆេះផ្ទះ​ ហើយ​ឈ្មោះ​ គីម​ ហុងស្រៀង​ ឈរមេីលភ្លេីងឆេះ​។  លុះមួយសន្ទុះក្រោយមកជនសង្ស័យបាន​ជិះ​ម៉ូតូ​ចេញ​ទៅបាត់​ទេីបជនរង​គ្រោះ​ទូរស័ព្ទ​រាយការណ៍មកសមត្ថកិច្ច​ឱ្យ​ជួយធ្វើអន្តរាគមន៍​។

​-មូលហេតុ​៖ ផឹកស្រាស្រវឹងននិងការប្រចណ្ឌ​ដោយ​ជនរងគ្រោះ​និង​ជនសង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តែ​ជនសង្ស័យ​មាន​ប្រពន្ធ​កូន​ហើយ​ ហើយជនរងគ្រោះ​ជាស្រ្តីមេម៉ាយ​។

   ករណីខាងលើនេះ លោកអធិការក្រុងបានស្នើសុំយោបល់លោកស្នងការដើម្បីឃាត់ខ្លួន​ជនសង្ស័យនៅ​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន​​ដេីម្បី​សាកសួរនិងអនុវត្ត​​នីតិវិធី​បន្ត៕

IMG_2770

ដោយ៖ ស សារ៉េត


ចែករំលែក៖