ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៨​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែធ្នូ​​

ចែករំលែក៖

  ​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ពុធ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៨​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៨​ ធ្នូ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៨​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៣​ករណី​ ឃាត់​មនុស្ស​​ ១៤​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៣​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ៦​ករណី​ ឃាត់​មនុស្ស​​ ១៨​នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៨​ ខែធ្នូ​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​ ២៦,១៤​ក្រាម​ ។​ 

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​ចំនួន​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះកម្លាំង​នគរបាល​​ ៨​អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ៧​នាក់​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​។​ 

៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ១០​នាក់​។​ 

៤​ /​ កណ្តាល​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,៥៣​ក្រាម​។​ 

៥​ /​ រាជធានី​ភ្នំពេញ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៦​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៨៧​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,០៣​ក្រាម​។​ 

៨​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៩​នាក់​ ចាប់​យក​Ice​ ២២,៧១​ក្រាម​ ៕​ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖