ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់នៅក្នុងបន្ទប់ជួលជះក្លិនស្អុយរលួយទើបដឹង សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួល ក្នុងសភាពហើមស្អុយរលួយ សង្ស័យបណ្តាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីរសៀល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ នៅបន្ទប់ជួលលេខ2A ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ។ 

   ជនរងគ្រោះមានឈ្មោះ ប៊ុន ណាត​ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។ 

   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថាបុរសខាងលើមិនបានឃើញចេញពីបន្ទប់ជួលរយៈពេលបីទៅបួនថ្ងៃមកហើយ ហេីយមានក្លិនស្អុយសាយភាយចេញពីខាងក្នុងបន្ទប់ទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុក៏បានគាស់ទ្វារចូលមើលហើយក៏ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ដោយមានសភាពហើមស្អុយរលួយ ។ 

   ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចុះមកទីតាំងកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ និងទាក់ទងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG_3269 IMG_3271 IMG_3272 IMG_3273

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖