ភ្នំពេញ៖ មានករណីបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងនោះ ឧក្រិដ្ឋជនគ្រឿងញៀន បានយកអាវុធបាញ់ តដៃ ជាមួយ សមត្ថកិច្ចខាងមន្ទីរគ្រឿងញៀន បណ្ដាលឲ្យបុរសម្នាក់ស្លាប់ មិនទាន់បញ្ជាក់ថា ជាកងកម្លាំងសមត្ថកិច្ច ឬ ជាប្រជាពលរដ្ឋឡើយ ។
ហេតុការណ៍បានកើតឡើងមុននេះ វេលាម៉ោង ៨ និង ៣៥ នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។
បន្ទាប់ពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានបាញ់តដៃទៅកាន់សមត្ថកិច្ចបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ ក្រុមឧក្រិដ្ឋជនទាំងនេះបានបើករថយន្តមួយគ្រឿងម៉ាក អាល់ហ្វាតពណ៌ស ដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងសមត្ថកិច្ចមន្ទីរគ្រឿងញៀនបង្ក្រាបបានយ៉ាងហោចណាស់ជនសង្ស័យចំនួន៣ នាក់ក្នុងនោះមានជនបរទេសផងដែរ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រកែងផ្លូវ ៥០ ម៉ែត្រ៕
ទោះជាយ៉ាងណា មជ្ឈមណ្ឌល សារព័ត៌មាន នគរវត្ត និងធ្វើការ update ព័ត៌មានបន្តទៀតបើសិនទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះ ៕
ដោយ ៖ រ៉ារ៉ា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច
