ព័ត៌មានទាន់ហេតុការណ៍៖

សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ មិនត្រូវអនុញ្ញាតឱ្យឈ្មួញទុច្ចរិតលក់ដីខ្យល់នៅក្រៅឃុំ ព្រោះប៉ះពាល់ផលប្រយោជន៍ដើមបណ្តឹងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះក្តីលើពាក្យបណ្តឹងសុំនៅក្រៅឃុំរបស់ជនសង្ស័យម្នាក់ ដែលជាឈ្មួញរកស៊ីទិញលក់ដីខ្យល់ ។ សវនាការបានធ្វើឡើងជាសាធារណៈដែលដឹកនាំដោយលោក ឃុន លាងម៉េង ជាប្រធានប្រធានក្រុម ប្រឹក្សាជំនុំជម្រះ ចំពោះមុខជនសង្ស័យជាដើមបណ្តឹង”ឧទ្ធរណ៍” និងដើមបណ្តឹងក្នុងសំណុំរឿងរដ្ឋប្បវេណីទាំងមូល ដែលភាគីទាំងពីរសុទ្ធតែមានមេធាវីការពារក្តីតាមផ្លូវច្បាប់រៀងខ្លួន ។ ក្រោយសភាស៊ើបសួសាកសួរដេញដោលអស់រយៈពេលច្រើនម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី៣០ ខែធ្នូ ស្អែកនេះ ។ តែយ៉ាងណាក្តីភាគីខាងដើមបណ្តឹងរដ្ឋប្បវេណី បានទទួចស្នើសុំទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឲ្យពិនិត្យនិងពិចារ ណាលើអង្គហេតុ និងអង្គសេចក្តីឲ្យបានម៉ត់ចត់បំផុតមុននិងសម្រេច ដោយមិនត្រូវអនុញ្ញាតិដាក់ឲ្យជនសង្ស័យជាឈ្មួញរកស៊ីទុច្ចរិត ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននោះឡើយ ព្រោះជាការធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ ដល់ភាគីដើមបណ្តឹងធ្ងន់ធ្ងរណាស់ ។ ម្យ៉ាងវិញទៀតបើសិនជាសភាឧទ្ធរណ៍ដាក់ជនសង្ស័យឲ្យនៅក្រៅឃុំវិញនោះ នីតិវិធីដល់អង្គសេចក្តីមិនអាចមានវត្តមានជនសង្ស័យមកតទល់ផ្លូវច្បាប់ជាមួយដើមបណ្តឹងបានទេ ព្រោះជនសង្ស័យគ្មានទីលំនៅពិតប្រាកដ ។ ដូច្នេះក្នុងនោមដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំឲ្យតុលាការសាលាឧទ្ធរណ៍ មេត្តារក្សាការឃុំខ្លួនជនសង្ស័យ តាមការឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដដែល ។

សូមជម្រាបថា ៖ ស្រ្តីម្នាក់ដែលភាគច្រើនគេស្គាល់គាត់ជាគ្រូទាយមើលជោគជីតារាសី នៅប្លុកបុរីពិភពថ្មីកំបូល២ និងបុរីពិភពថ្មីកំពូល៣ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនពីបទ.ឆបោក នឹងបទ.រំលោភលើទំនុក ចិត្ត ពាក់ពន្ធទឹកប្រាក់ប្រមាណ៥១ ម៉ឺនដុល្លារអាមេរិក រឿងលក់ដីខ្យល់ជាង៥០ ហិកតា នៅខេត្តកំពង់ស្ពឺ ។ ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ ប៉ុក សៅខាន អាយុ៦៣ ឆ្នាំ មានទីលំនៅផ្ទះលេខ៧ ០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ការចាប់ខ្លួនជនជាប់សង្ស័យខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ដីកាចាប់ខ្លួនបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ឈ្មោះ ប៊ុក សៅខាន ភេទស្រី អាយុ៦៣ ឆ្នាំ ត្រូវចោទប្រកាន់ពីបទ.ឆបោក និងបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសមជ្ឍឹមមានកំណត់ទោសលើសពី១ឡើងទៅ ។ តាមរយៈដីកាដីកាបញ្ជាឲ្យចូលខ្លួនលេខ៣០៧ អ.យ.ងចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ និងដីកាឲ្យចូលខ្លួនលេខ ៥៤៤ ញ ព្រ.ទចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានចូលខ្លួនតាមការកំណ ត់ឡើយ ដោយបានគេចខ្លួនមិនដឹងទៅទីណា ។ ដើម្បីធានាដល់កិច្ចការស៊ើបសួរ គប្បីបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ប៉ុក សៅខាន យកមកប្រគល់ជូនតុលាការចាត់ការតាមផ្លូវច្បាប់ ។ ទើបរសៀលថ្ងៃទី២៥ ខែតុលា សមត្តកិច្ចនគរបាលព្រហ្មទណ្ឌ បាននាំខ្លួនស្ត្រីវ័យចំណាស់ឈ្មោះ ប៉ុក សៅខាន ប្រគល់ជូនចៅក្រមស៊ើបសួរ តាមដីកាចាប់ខ្លួននោះ ។ បើតាមអង្គហេតុពីការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា គឺផ្តើមចេញកិច្ចសន្យាទិញលក់ដីធ្លីមួយកន្លែងនៅខេត្តកំពង់ ស្ពឺ កាលពីអំឡុងឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ឈ្មោះ ប៉ុក សៅខាន និង សាន សុខា ជាអ្នកលក់ដី ហៅថាភាគី.ក ឲ្យទៅឈ្មោះ ជា សុខចិន្តា និងឈ្មោះ ខុង ស៊ាងហ៊ី ជាអ្នកទិញដីហៅថា ភាគី.ខ ។ ភាគី.ក យល់ព្រមលក់ដីចំនួន៤៥ ហិកតា ដែលមានទីតាំងស្ថិតនៅភូមសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្លៃសរុប ៤៥០ ០០០ ដុល្លារអាមេរិក ដោយភាគី.ខ បានប្រគល់ប្រាក់ឲ្យភាគី.ក គ្រប់ចំនួន ហើយភាគី.ក បានធានារត់ការផ្ទេរសិទ្ធិកាន់កាប់ដីនោះឲ្យទៅភាគី.ខ ត្រឹមត្រូវតាមផ្លូវច្បាប់ ។ ក្រោយពេលប្រគល់លុយគ្រប់ចំនួនរួចហើយ ភាគីទាំងពីបានព្រមព្រៀងគ្នាបោះបង្គោលព្រុំលើផ្ទៃដី៤៥ ហិកតា ឲ្យទៅភាគី.ខ ។ ក្រោយមកទៀតគឺភាគី.ក បានកាត់ដីចំនួន១០ ហិកតា ឲ្យទៅភាគី.ខ ដែលសរុបដីនោះមានចំនួន៥៥ ហិកតា ។ បន្ទាប់មកភាគី.ខ តែងតែសួរនាំភាគី.ក អំពីលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី តែភាគី.ក ព្យាយាមគេចវេស លុះដល់ឆ្នាំ២០១៩ ភាគី.ខ បានទទូចឲ្យភាគី.ក ផ្តល់ប័ណកម្មសិទ្ធិស្របច្បាប់ ស្រាប់តែដីនោះបានធ្លាក់ទៅលើឈ្មោះអ្នកដ៏ទៃកាន់កាប់ទៅវិញ ។ ដោយពិនិត្យឃើញថា  ឈ្មោះ ប៉ុក សៅខាន និងមនុស្ស២ នាក់ទៀត ពិតជាប្រព្រឹត្តបទ ល្មើស ឆបោក លក់ដីខ្យល់ ទើបឈ្មោះ ខុង ស៊ាងហ៊ី ដែលខំចំ ណាយប្រាក់ទិញដីអស់រាប់សែនដុល្លារ ដាក់ពាក្យប្តឹងស្ត្រីឈ្មោះ ប៉ុក សៅខាន និងបក្ខពួកដែលឃុបឃិតគ្នាលក់ដីខ្យល់ទៅតុលា ការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ទីបំផុតនាល្ងាចដដែលនេះ ស្ត្រីវ័យចំណាស់ដែលគេស្គាល់ ជាគ្រូទាយមើលពីជោគជីតារាសីម្នាក់នោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រឿងលក់ដីខ្យល់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖