ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩។នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក ៦.៧ ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២ នាក់ ស្រី ៩៣នាក់។
នាវាទេសចរណ៍នេះចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ហើយក្រោយមកចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទេសចរណ៍របស់នាវាក៏ដូចជាភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាក្នុងទឹកដីខេត្តព្រះសីហនុនាឱកាសនេះដែលសបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សហការី