ព័ត៌មានទាន់ហេតុការណ៍៖

UN កាត់ស្ត្រីចេញពីបេសកកម្មអាហ្វហ្គានីស្ថាន

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាម​របាយការណ៍ពីកាសែត Spiegel បានរាយការណ៍ថា៖ UN នឹងអនុវត្តតាមការទាមទាររបស់អាជ្ញាធរអាហ្វហ្គានីស្ថាន និងដកស្ត្រីចេញពីបេសកកម្មរបស់ខ្លួន ដើម្បីបន្តប្រតិបត្តិការជំនួយមនុស្សធម៌នៅក្នុងប្រទេស។

បើយោងតាមអង្គការសហប្រជាជាតិ​ បានបញ្ជាក់ថា​ ជាងពាក់កណ្តាលនៃប្រជាជន ៣៨លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានពឹងផ្អែកលើជំនួយមនុស្សធម៌។

កាសែតមួយនេះ បាននិយាយថា​ វិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន។

លោក Ramiz Alekbarov អ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានបានប្រកាសថាលោកនឹងស្វែងរកការសន្ទនាជាមួយពួកតាលីបង់ដើម្បីធានាថា “ស្ត្រីអាចត្រឡប់ទៅធ្វើការវិញ ហើយក្មេងស្រីអាចត្រឡប់ទៅសាលារៀនវិញ”៕

រូបភាព​៖UN

ដោយ​៖ស​ តារា(រូបភាព​៖​ RT)


ចែករំលែក៖