ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអង្គការណាតូផ្តល់យោបល់ “អាវុធសម្រាប់សន្តិភាព” នៅអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ​៖​ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែនគឺជាអ្វីដែលត្រូវការ ដើម្បីនាំមកនូវសន្តិភាពដល់ប្រទេសអឺរ៉ុបខាងកើត ក្នុងរយៈពេលដ៏ខ្លីបំផុតដែលអាចធ្វើទៅបាន។
លោក Stoltenberg បាននិយាយថា “វាអាចស្តាប់ទៅហាក់ដូចជាផ្ទុយស្រឡះ ប៉ុន្តែការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន គឺជាមធ្យោបាយដ៏លឿនបំផុតដើម្បីសន្តិភាព” ។ លោកបានអះអាងថា ដើម្បីបញ្ចប់ជម្លោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវតែសន្និដ្ឋានថា កងកម្លាំងរបស់លោកមិនអាចកាន់កាប់អ៊ុយក្រែនបានទេ។

លោក​ Stoltenberg ក៏បានការពារការវាយប្រហាររបស់អ៊ុយក្រែននាពេលថ្មីៗនេះទៅលើគោលដៅយោធាដែលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។ គាត់បានប្រកែកថា “គ្រប់ប្រទេសមានសិទ្ធិការពារខ្លួន”៕ ដោយ​៖ស​ តារា​

រូប​ថត​៖​ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ(រូបភាព​៖​ RT)


ចែករំលែក៖