ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង​ បាញ់​មី​ស៊ី​ល​សំដៅ​ទៅជប៉ុន​

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន ដែលបានថ្កោលទោសការបង្ហាញកម្លាំង ថាជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។​ ខណៈ​កូរ៉េខាងជើង​ បានបាញ់​មី​ស៊ី​ល​សំដៅ​ទៅជប៉ុន​។

អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង (JCS) បានរៀបរាប់លម្អិតពីការបាញ់មីស៊ីលចុងក្រោយបំផុត​ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដូចដែលបានដកស្រង់នៅក្នុងរបាយការណ៍សារព័ត៌មានក្នុងស្រុក ដោយនិយាយថា កាំជ្រួចទាំងបីត្រូវបានបាញ់នៅម៉ោងប្រហែល ៨ព្រឹកពីខេត្ត Hwanghae ខាងជើងរបស់កូរ៉េខាងជើង ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយថា​ វាគឺជាលើកទីមួយហើយដែលតំបន់នេះត្រូវបានគេប្រើប្រាស់ជាកន្លែងបាញ់មីស៊ីលផ្លោង។

ជុំវិញករណីខាងលេីនេះ​ យោធា​បាន​បដិសេធ​ភ្លាមៗ​ចំពោះ​ចំណាត់ការ​នេះ ដោយ​ប្តេជ្ញា​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឃ្លាំ​មើល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក “ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្កហេតុ​បន្ថែម​ទៀត​ដោយ​កូរ៉េ​ខាង​ជើង” និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី “ឆ្លើយតប​យ៉ាង​លើសលប់” ជា​ធរមាន​ប្រសិន​បើ​ចាំបាច់៕ ដោយ​៖ស​ តារា​

រូបភាព​៖ RT


ចែករំលែក៖