សហរដ្ឋអាមេរិក ៖ ទីក្រុងខិន(Kent) រដ្ឋវ៉ាស៊ីងតោន នា ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង ម៉ិចសិក បានដឹកនាំក្រុមការងារ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយលោកស្រី Jenna ប្រធានសមាគមន៍ ខ្មែរ-ចិន ប្រចាំរដ្ឋវ៉ាស៉ីងតោន និងប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក រួមមាន៖
១- លោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក។
២- លោក ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៉ីងតោន។
-លោក ខូរី ម៉ាណាវ អាពូបាកើ អនុប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋវ៉ាស៉ីងតោន។
-លោក សោម សាវុធ អនុប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋវ៉ាស៉ីងតោន។
– និងសហការីអមដំណើរមកពីប្រទេសកម្ពុជា
ជាចុងបញ្ចប់ប្រតិភូ និងក្រុមការងារបានធ្វើការថតរូបទុកជាអនុស្សាវរីយ៍ ប្រកបដោយស្និទ្ធស្នាល និងរីករាយក្រៃលែង។
សូមបញ្ជាក់ថា, បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប្រទេសក្រៅ បានយល់ដឹង មើលឃើញពី ប្រទេសជាតិ ស្រុកកំណើត របស់ខ្លួន មានសន្តិភាព ការអភិវឌ្ឍន៍ និងគាំទ្រ ការដឹកនាំ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឈ្មោះល្បីរន្ទឺលើសាកលលោក ៕
ដោយ ៖ សហការី