ខេត្តស្វាយរៀង ៖ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា រយៈពេល២ថ្ងៃពិធីបុណ្យចូលឆ្នាំសកល នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២និងថ្ងៃទី១ខែមករាឆ្នាំ២០២៣ (រយៈពេល ០២ថ្ងៃ)មានភ្ញៀវមកកម្សាន្ដជិត៥មុឺននាក់នៅតាមបណ្ដោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង និងកន្លែងកម្សាន្តផ្សេងៗទៀតក្នុងខេត្តយ៉ាងសប្បាយរីករាយ។
លោកបន្តថា ស្ថិតិចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តនៅរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀងនាឱកាសបុណ្យចូលឆ្នាំសកល រយៈពេល២ថ្ងៃមានចំនួនសរុបប្រមាណ៤៨,២០០នាក់ ស្រី២៤,២៨៧ នាក់ ។
ចំពោះសកម្មភាពការងារដែលមន្ទីរទេសចរណ៍ខេត្តបានចូលរួមអនុវត្តរួមមានដូចខាងក្រោម៖
ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្តការពារខ្លួនពីជំងឺកូវីដ-១៩។
ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋានគឺបានល្អប្រសើរ ក្រោមការដឹកនាំរបស់លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង៕
ដោយ៖ សុថាន