ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជំងឺចាស់រើឡើងបុរសម្នាក់បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានឲ្យដឹងនៅរសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង ១៦និង៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយបានកើតឡើងបុរសម្នាក់ សង្ស័យជំងឺរើឡើងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។

ប្រពន្ធរបស់សពឈ្មោះ ជី ចន អាយុ៤៨ ឆ្នាំ បានបំភ្លឺថា ប្តីរបស់ខ្លួនឈ្មោះ អឿន ដូង អាយុ៤៨ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយមានជម្ងឺប្រចាំកាយ(សរសៃប្រសាទ) ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលគាត់វក់ម្តងៗគាត់តែងតែស្រែកជេររវើរវាយ និងរត់ពួនខ្លាចមនុស្សគ្រប់គ្នាហើយរករឿងវាយខ្លួន រហូតដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥និង១០នាទី ខ្លួនបានទៅទិញនំឱ្យចៅញ៉ាំនៅតូបចម្ងាយពីផ្ទះប្រហែល ០១គីឡូម៉ែត្រ ពេលខ្លួនត្រឡប់មកវិញក៏បាត់ប្តី ហើយខ្លួននិងចៅបានដើររក ពេលនោះចៅក៏បានស្រែកប្រាប់ខ្លួនថា យាយមើលតាមិនដឹងធ្វើអីទេឃើញយួរជើង ពេលនោះខ្លួនក៏បានរត់ទៅមើលក៏ឃើញប្តីរបស់ខ្លួនចងកនឹងកន្សែងក្រហម លើមែកស្វាយស្លាប់បាត់ហើយ។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញ និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា÷សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារចង.កពិតប្រាកដមែនមូលហេតុមានជំងឺប្រចាំកាយ(សរសៃប្រសាទ)ក្រោយពីផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់សពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖